ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៧
គ្រាប់បែក២គ្រាប់ត្រូវគេរកឃើញនៅខាងក្រៅវិហារមួយកន្លែងនៅទីបញ្ចុះសពក្នុងទីក្រុង Malmo ប្រទេសស៊ុយអែតស្របពេលដែលអាជ្ញាធររឹតបន្តឹងសន្តិសុខនៅកន្លែងជនជាតិស្វីសរស់នៅបន្ទាប់ពីមានការវាយប្រហារលើសាលាប្រជុំ Gothenburg មក។ ឧបទ្ទវហេតុទាំងនេះកើតឡើងស្របពេលដែល សហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។ គួរបញ្ជាក់ផងដែរថាប៉ូលិសប្រទេសស៊ុយអែតកំពុងធ្វើការស៊ើបអង្កេតលើការប៉ុនប៉ងវាយប្រហារមកលើវិហារសាសនាជនជាតិស្វីសនេះ បន្ទាប់ពីរកឃើញដបចំនួន២ដែលគេសន្មត់ថាមានផ្ទុកសារធាតុផ្ទុះ៕
