លោកពូទីនប្រកាសពីដកកងទ័ពរុស្ស៊ីចេញពីស៊ីរីក្នុងអំឡុងពេលទស្សនកិច្ច

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរីឆាប់ៗនេះ។ ខណៈដែលប្រធានាធិបតីលោក ពូទីន បានបញ្ជាឱ្យដកចេញផ្នែកនេះក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចដែលមិនបានប្រកាសទៅកាន់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថាការគាំទ្ររបស់រុស្ស៊ីមានសារសំខាន់ណាស់ក្នុងការបង្វែរសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរីក្នុងការពេញចិត្តចំពោះកងកម្លាំងរដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីលោក បាសារអាល់អាសាដ។ គួររំលឹកដែរថាលោក ពូទីន ប្រកាសពីការដកកងកម្លាំងស្រដៀងគ្នាកាលពីឆ្នាំមុន ប៉ុន្តែប្រតិបត្តិការយោធារបស់រុស្ស៊ីនៅបន្ត។ ជាមួយគ្នានេះផងដែរនៅពេលសួរថារុស្ស៊ីនឹងដកកងកម្លាំងយោធាត្រូវប្រើប្រាស់ពេលវេលាយូរប៉ុណ្ណាដែរនោះ លោក Shoigu បាននិយាយថារឿងនេះពឹងផ្អែកលើស្ថានភាពនៅក្នុងប្រទេសស៊ីរី។ លោកប្រធានាធិបតីរុស្ស៊ីបានជួបជាមួយលោក អាល់អាសាដ នៅមូលដ្ឋានអាកាស Hmeimim របស់រុស្ស៊ីនៅក្បែរតំបន់ Latakia។ យោងតាមភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti បានឱ្យដឹងថាលោក ពូទីន និយាយថាលោកបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ និងប្រធានឧត្តមសេនីយ៍ចាប់ផ្តើមដកកងទ័ពរបស់រុស្ស៊ីចេញទៅមូលដ្ឋានអចិន្រ្តៃយ៍របស់ពួកគេភ្លាមៗ។ លោកបានបន្ថែមថាលោកបានធ្វើការសម្រេចចិត្តមួយដែលជាផ្នែកសំខាន់មួយនៃកងកម្លាំងទ័ពរុស្ស៊ីដែលមានទីតាំងស្ថិតនៅក្នុងប្រទេសស៊ីរីកំពុងត្រលប់មកប្រទេសរុស្ស៊ីវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here