ជនសង្ស័យភេរវករ NYC បង្ហាញសកម្មភាពអ៊ីស្រាអែលនៅ Gaza

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១២​ ខែ ធ្នូ ឆ្នាំ២០១៧

បុរសម្នាក់ដែលសង្ស័យថាបំផ្ទុះគ្រាប់បែកក្នុងបំពង់បង្ហូរផ្លូវរូងក្រោមដីមួយនៅក្បែរមជ្ឈមណ្ឌលដឹកជញ្ជូនទីក្រុងញូវយ៉កបង្ហាញសកម្មភាពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងរូបភាពថ្ងៃឈប់សម្រាក ប៉ុន្តែបរាជ័យក្នុងការសម្លាប់ខ្លូន។ បុរសឈ្មោះ Akayed Ullah អាយុ២៧ឆ្នាំរស់នៅក្នុង Brooklyn រងការចោទប្រកាន់ថាវាយប្រហារនៅផ្លូវក្រោមដីទី៤២នៅក្បែរស្ថានីយរថយន្តក្រុងនៅកណ្តាលក្រុងម៉ានហាតាន់កាលពីថ្ងៃចន្ទ។ ប្រភពសារពត៌មាន CNN ថាលោក Ullah ប្រាប់ប៉ូលិសថាការវាយប្រហារធ្វើឱ្យខ្លួនគាត់ និងមនុស្ស៣នាក់ទៀតរងរបួសដែលជាការសងសឹកចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។ ជនសង្ស័យ Ullah ជាជនជាតិដើមបង់ក្លាដែសរស់នៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេល៧ឆ្នាំប្រាប់អ្នកស៊ើបអង្កេតថាគាត់បំផ្ទុះគ្រាប់បែកបំពង់ក្នុងរូងក្រោមដីមួយដោយចេតនាបន្ទាប់ពីគាត់កត់សម្គាល់ឃើញរូបភាពថ្ងៃឈប់សម្រាកនៅក្នុងច្រកនេះ។ សារពត៌មាន WNBC រាយការណ៍ថាបុរសម្នាក់នេះបំផុសគំនិតដោយការគំរាមកំហែងបុណ្យណូអែលរបស់ក្រុម ISIS នេះបើយោងតាមមន្រ្តីអនុវត្តច្បាប់មិនបញ្ចេញឈ្មោះ២រូប។ បុរសនោះនិយាយថាគាត់មានគោលបំណងវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបន្ទាប់ពីមើលការឃោសនារបស់រដ្ឋអ៊ីស្លាម (ISIS/ISIL) នៅលើអ៊ីនធឺណែត។ គាត់ធ្លាប់អានការសរសេររបស់ពួកជ្រុលនិយមពីវិធីបង្កើតគ្រាប់បែកបំពង់បង្ហូរទឹកតាមអ៊ិនធឺណែត។ បើយោងតាម WNBC បានឲ្យដឹងថាមិនអ្វីដែលបង្ហាញថាបុរសសង្ស័យ Ullah មានទំនាក់ទំនងផ្ទាល់ជាមួយក្រុម IS នោះទេ ។ កាលពីថ្ងៃចន្ទសារពត៌មាន WNBC រាយការណ៍ថាលោកស្នងការប៉ូលិសក្រុងញូវយ៉ក James O’Neill បញ្ជាក់ថាលោក Ullah ធ្វើសេចក្តីថ្លែងការណ៍អំពីក្រុម IS បន្ទាប់ពីគាត់ត្រូវឃុំខ្លួនក្រោយការវាយប្រហារនោះ។ លោក O’Neil ថាជនសង្ស័យបង្កើត និងពាក់ឧបករណ៍ “រំសេវបច្ចេកវិទ្យាដែលមិនមានសមត្ថភាព” ភ្ជាប់នឹងខ្លួនរបស់គាត់ជាចេតនាបំផ្ទុះនៅក្នុងផ្លូវរូងក្រោមដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here