រោងចក្រឧស្ម័នអូទ្រីសបានឆេះបន្ទាប់ពីការផ្ទុះដែលបណ្តាលឱ្យមានមនុស្សស្លាប់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧

យោងតាមសម្តីរបស់ប៉ូលិសបាននិយាយថាការផ្ទុះដ៏ធំមួយធ្វើឱ្យមជ្ឈមណ្ឌលឧស្ម័នធម្មជាតិនៅអូទ្រីសបានសម្លាប់មនុស្សម្នាក់ និងរងរបួសយ៉ាងហោចណាស់១៨នាក់។ អគ្គិភ័យបានកើតឡើងបន្ទាប់ពីការផ្ទុះដែលបានកើតឡើងនៅវេលាម៉ោង៨:៤៥នាទីនៅតំបន់ Baumgarten ភាគខាងកើតនៃរដ្ឋធានីវីយែនជិតព្រំដែនប្រទេសស្លូវ៉ាគី។ ជាមួយគ្នានេះផងដែរនៅលើបណ្តាញ Twitter ប៉ូលិសអូទ្រីសបាននិយាយថាស្ថានភាពនេះស្ថិតនៅក្រោមការគ្រប់គ្រង និងកំហុសបច្ចេកទេសទើបបណ្តាលឱ្យផ្ទុះតែម្តង។ លំហូរនៃឧស្ម័នរបស់ប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះដែលបង្កឱ្យមានការដំឡើងថ្លៃ។ ប្រទេសអ៊ីតាលីបានប្រកាសពីភាពអាសន្នមួយផងដែរ។ សូមបញ្ជាក់ផងដែរថា Baumgarten គឺជាមជ្ឈមណ្ឌលគន្លឹះសម្រាប់ឧស្ម័នរបស់ប្រទេសរុស្ស៊ីដែលនាំចូលត្រូវបានបញ្ជូនទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនផងដែរ។ រោងចក្រនេះទទួលបានឧស្ម័នប្រមាណជា៤០ពាន់លានម៉ែត្រគុបក្នុងមួយឆ្នាំៗ៕

Autrist 14-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here