អំពើភេរវកម្មគឺជាការគំរាមកំរួមគ្នា៖ រុស្ស៊ី និងចិនធ្វើសមយុទ្ធរួមគ្នា

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១២​ ខែ ធ្នូ​ ឆ្នាំ២០១៧

សមាជិកសន្តិសុខជាតិរុស្ស៊ី និងប៉ូលិសប្រដាប់អាវុធចិនធ្វើសមយុទ្ធយោធារួមគ្នានៅទីក្រុងអ៊ីនឈួនប្រទេសចិន។ កាលពីថ្ងៃអង្គារទីភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសទាំង២ធ្វើសមយុទ្ធលំហាត់ហ្វឹកហ្វឺនជាបន្តបន្ទាប់រួមមានរថពាសដែក និងគ្រឿងផ្ទុះផងដែរ​។ មានកងអង្គភាពពិសេសរបស់រុស្ស៊ី និងក្រុមប្រឆាំងភេរវកម្មប្រដាប់អាវុធប្រជាជនចិនអនុវត្តចុះពីឧទ្ធម្ភាគចក្រហើយចូលឈូសឆាយអាគារមួយ។ ពួកគេក៏មានសមយុទ្ធការពារកាំបិតហើយអនុវត្តការប្រយុទ្ធគ្នាដៃនឹងដៃ។ សមយុទ្ធនេះមានចំណងជើងថា “កិច្ចសហប្រតិបត្តិការឆ្នាំ២០១៧” ដែលជាល្បែងយោធាសំដៅទៅលើយុទ្ធសាស្រ្តប្រឆាំងភេរវកម្ម។ ការធ្វើសមយុទ្ធនេះគឺជាផ្នែកមួយនៃលំហាត់សមយុទ្ធរួមគ្នារវាងរុស្ស៊ី-ចិនដើម្បីប្រឆាំងនឹងការគំរាមកំហែងជាសកល។ សមាជិកសន្តិសុខជាតិរុស្ស៊ីប្រាប់ទីភ្នាក់ងារ Ruptly របស់ RT ថា “យើងចង់អនុវត្តកិច្ចសហប្រតិបត្តិការ និងការយល់គ្នាទៅវិញទៅមករវាងបុគ្គលិកយោធារបស់យើងដើម្បីដោះស្រាយបញ្ហាដែលសហគមន៍អន្តរជាតិទាំងមូលកំពុងប្រឈមមុខ។ លោកបន្ថែមថា “ភេវរកម្មគឺជាការគំរាមកំហែងរួមគ្នារបស់យើង”។ ការគ្រោងធ្វើសមយុទ្ធរួមគ្នាបន្ថែមទៀតមានជាប្រចាំ និងក្នុងទ្រង់ទ្រាយធំជាង៕

Russia China 14-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here