ការវាយឆ្មក់ដឹកនាំដោយសាអូឌីតលើជំរុំប៉ូលិសនៅ Sanaa សម្លាប់មនុស្សជាច្រើននាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧

យន្តហោះកងកម្លាំងចម្រុះដឹកនាំដោយសាអូឌីតវាយប្រហារជំរំកងរាជអាវុធហត្ថនៅទីក្រុង Sanaa ប្រទេសយេម៉ែនដែលជាតំបន់គ្រប់គ្រងដោយក្រុម Houthi។ ការវាយប្រហារធ្វើឡើងនៅថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថាយ៉ាងហោចណាស់មនុស្ស៣៩នាក់ស្លាប់ និង៩០នាក់ផ្សេងទៀតរងរបួសក្នុងនោះរួមទាំងអ្នកទោសផងដែរ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីនិយាយថាយន្តហោះកម្លាំងចម្រុះចាប់ផ្តើមការវាយឆ្មក់៧លើកនៅជំរុំភាគខាងកើតក្រុង Sanaa ដែលជាកន្លែងមានអ្នកទោស១៨០នាក់កំពុងជាប់ឃុំខ្លួន។ លោកបន្តថាក្រុមជួយសង្គ្រោះទាញសាកសព៣៥នាក់ចេញពីគំនរបាក់បែក និងមានសាកសពផ្សេងទៀតនៅសល់ដែលគេរកមិនឃើញ។ ក្រុមកម្លាំងចម្រុះបដិសេធថាពួកគេធ្វើការវាយប្រហារមិនសំដៅទៅលើជនស៊ីវិលនោះទេ ហើយពួកគេក៏មិនទាន់ធ្វើអត្ថាធិប្បាយបញ្ជាក់លើហេតុការណ៍នេះដែរ៕

Saudi 14-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here