ប្រទេសអាឡឺម៉ង់អាចបង្កើនប្រាក់សំណងសម្រាប់ជនរងគ្រោះពីការវាយប្រហារភេវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧

រដ្ឋាភិបាលអាឡឺម៉ង់កំពុងពិចារណាលើការបង្កើនប្រាក់សំណងសម្រាប់អ្នករងរបួសឬអ្នកដែលបាត់បង់សមាជិកគ្រួសារក្នុងការវាយប្រហារភេរវកម្ម ក្រោយពីមានការរិះគន់លើករណីបំផ្ទុះរថយន្ដនៅខែធ្នូក្នុងទីក្រុងប៊ែឡាំង។ មនុស្ស១២នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនោះ។ បើយោងតាមការប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងទៀតបង្ហាញថាប្រាក់សំណងរបស់អាឡឺម៉ង់សម្រាប់ជនរងគ្រោះពីអំពើរភេរវកម្ម នៅមានកម្រិតទាបនេះបើយោងតាមប្រភពមន្រ្តីម្នាក់ដែលតំណាងឱ្យជនរងគ្រោះ។ លោក Kurt Beck ថ្លែងនៅទីក្រុងប៊ែឡាំងថាអនុសាសន៍របស់លោកស្វាគមន៍ដោយរដ្ឋមន្រ្តីក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅថ្ងៃពុធបើទោះបីជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Heiko Maas ថ្លែងថា សេចក្តីសម្រេចយ៉ាងណានៅមិនទាន់មានការពិភាក្សាក៏ដោយ៕

Germany 14-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here