វេជ្ជបណ្ឌិតគ្មានព្រំដែនប៉ាន់ប្រមាណថាជនជាតិរ៉ូហ៊ីងយ៉ាប្រាមាណជា៦,៧០០នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសភូមា

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍របស់វេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) និយាយថាយ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ា៦,៧០០នាក់ត្រូវបានសម្លាប់បន្ទាប់ពីអំពើហិង្សាបានផ្ទុះនៅប្រទេសភូមាកាលពីខែសីហា។ ផ្អែកលើការស្ទង់មតិជនភៀសខ្លួននៅប្រទេសបង់ក្លាដេសចំនួននេះគឺខ្ពស់ជាងតួលេខផ្លូវការរបស់ប្រទេសភូមាដែលមានចំនួន៤០០នាក់តែប៉ុណ្ណោះ។ អង្គការ MSF បាននិយាយថាវាជាការចង្អុលបង្ហាញច្បាស់បំផុតនៃអំពើហិង្សាដែលរីករាលដាល ដោយអាជ្ញាធរប្រទេសភូមា។ បើសម្តីរបស់យោធាភូមាបានបន្ទោសហិង្សាលើក្រុមភេរវករព្រមទាំងបដិសេធរាល់ការចោទប្រកាន់នានាផងដែរ។ គួររំលឹកផងដែរថាអង្គការ MSF ក៏បាននិយាយថាមនុស្សជាង៦៤៧ពាន់នាក់ជាជនជាតិរ៉ូហ៊ីងយ៉ាបានភៀសខ្លួនទៅប្រទេសបង់ក្លាដេសចាប់តាំងពីខែសីហាមកម្លេះ។ ការស្ទង់មតិរបស់ក្រុមជំនួយបានរកឃើញថាជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់៩ពាន់នាក់ស្លាប់នៅក្នុងប្រទេសភូមានៅចន្លោះថ្ងៃទី២៥ ខែសីហា និងថ្ងៃទី២៤ ខែកញ្ញា។ យោងតាមអង្គការ MSF បានឱ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន៦,៧០០នាក់ក្នុងចំណោមអ្នកស្លាប់បង្កឡើងដោយអំពើហឹង្សារួមទាំងកុមារយ៉ាងហោចណាស់៧៣០នាក់ដែលមានអាយុក្រោម៥ឆ្នាំផងដែរ។ កាលពីមុនកងកម្លាំងប្រដាប់អាវុធបាននិយាយថាមនុស្សប្រមាណជា៤០០នាក់ដែលត្រូវបានសម្លាប់ភាគច្រើននោះជាភេរវជនមូស្លីម៕

Myanmar 15-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here