ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧
រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាកិច្ចព្រមព្រៀងមួយសម្រាប់ប្រទេសទួរគីក្នុងការទិញប្រព័ន្ធមីស៊ីល S-៤០០ ពីរុស្ស៊ីអាចនឹងចុះហត្ថលេខានៅសប្តាហ៍នេះ។ ក្នុងសន្និសីទកាសែតមួយរួមជាមួយសមភាគីលោក Carmelo Abela លោក Cavusoglu មានប្រសាសន៍ថាការងារបច្ចេកទេសនឹងចាប់ផ្តើមជាមួយរុស្ស៊ីក្នុងការបង្កើតប្រព័ន្ធ S-៤០០។ នៅសប្តាហ៍មុនប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ក៏បានលើកឡើងផងដែរថាកិច្ចព្រមព្រៀងជាមួយរុស្ស៊ីនឹងបញ្ចប់នៅសប្តាហ៍នេះ៕
