មនុស្ស២នាក់ត្រូវសម្លាប់ និងរងរបួសជាច្រើននាក់នៅក្នុងការធ្វើឃាតចាក់សម្លាប់នៅក្នុងទីក្រុង Maastricht ប្រទេសហូឡង់

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧

យោងតាមប៉ូលិសក្នុងតំបន់បានឱ្យដឹងថាមនុស្ស២នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងឧប្បត្តិហេតុចាក់សម្លាប់នៅទីក្រុង Maastricht ប្រទេសហូឡង់។ យោងតាមកាសែតប្រចាំថ្ងៃ AD បានឱ្យដឹងថាការចាក់សម្លាប់ដំបូងកើតឡើងនៅលើផ្លូវ Bots Arch ក្នុងតំបន់ជាយក្រុងភាគខាងលិចទីក្រុងខណៈឧបទ្ទវហេតុទី២កើតមានឡើងក្នុងចម្ងាយ២០០ម៉ែត្រពីទីក្រុង Joseph Postmesstraat។ ប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាបុរសម្នាក់ និងស្ត្រីម្នាក់ស្លាប់នៅក្នុងទីតាំង២កន្លែង។ ក្នុងអំឡុងពេលវាយប្រហារលើកទី២អ្នករបួស៣នាក់ទទួលការព្យាបាលបន្ទាន់។ ប៉ូលិសនិយាយថាពួកគេរកឃើញជនរងគ្រោះម្នាក់ដែលកំពុងលាក់ខ្លួននៅក្នុងវិហារអ៊ីស្លាមក្បែរនោះមុនពេលបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ចំនួនអ្នកជនរងគ្រោះមិនត្រូវបានគេដឹងនោះទេ។ ប៉ូលិសមិនទាន់បង្ហាញអត្តសញ្ញាណជនរងគ្រោះ និងជនសង្ស័យទេ។ សារពត៌មាន AD រាយការណ៍ថាសាក្សីនៅកន្លែងកើតហេតុឃើញជនរងគ្រោះទាំង២នាក់ក៏ដូចជាជនសង្ស័យដើមកំណើតស៊ីរីរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធ។ ដំបូងគេឃើញជនល្មើសមានកាន់កាំបិតធ្វើដំណើរទៅវិហារអ៊ីស្លាមមួយហើយបង្ហាញអាកប្បកិរិយាហិង្សាទៅលើជនរងគ្រោះតែម្តង៕

Dutch 15-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here