កសិករម្នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកលើដងផ្លូវក្នុងខេត្តឌីយ៉ាឡា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧

ប្រភពក្នុងស្រុកបានប្រាប់សារព័ត៌មាន Alsumaria ថាកសិករជនជាតិអ៊ីរ៉ាក់ម្នាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍នេះនៅក្នុងការវាយប្រហារដោយគ្រាប់បែកនៅលើដងផ្លូវក្នុងរដ្ឋធានី Baqubah ខេត្តឌីយ៉ាឡា។ ប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថាគ្រាប់បែកមួយគ្រាប់បានដាក់នៅលើដងផ្លូវម្ខាងនៃផ្លូវកសិកម្មស្ថិតនៅភាគខាងត្បូងទីក្រុង Miqdadiyah រដ្ឋធានី Baqubah ខណៈរថយន្តដែលបានបើកបរដោយកសិករម្នាក់ធ្វើការឆ្លងកាត់តំបន់នេះគ្រាប់បែកបានផ្ទុះឡើងធ្វើឲ្យកសិករម្នាក់រងរបួស និងរថយន្តត្រូវបានបំផ្លាញ។ ប្រភពបានឲ្យដឹងទៀតថាការស៊ើបអង្កេតមួយបានចាប់ផ្តើមធ្វើឡើងនៅក្នុងការវាយប្រហារនេះ។ គួររំលឹកថាកាលពីថ្ងៃសៅរ៍មុននាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសជ័យជម្នះចុងក្រោយលើរដ្ឋអ៊ីស្លាមបន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះដណ្តើមបានការកាន់កាប់លើទឹកដី១ភាគ៣នៃប្រទេសអ៊ីរ៉ាក់។ សង្រ្គាមប្រឆាំងនឹងក្រុម IS បណ្តាលឲ្យប្រជាជនយ៉ាងហោចណាស់៥លាននាក់ផ្លាស់ទីលំនៅ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមមានប្រទេសស៊ីរី ទួរគី និងបណ្តាប្រទេសអឺរ៉ុបដទៃទៀតចាប់តាំងពីពួក IS បានលេចរូបរាងឡើង​ ហើយបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់៕

Dyala 15-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here