ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៧
រ៉ូកែត២គ្រាប់បាញ់ចេញពីហ្គាហ្សាវាយប្រហារលើទឹកដីអ៊ីស្រាអែលនៅថ្ងៃអាទិត្យ។ មីស៊ីលមួយគ្រាប់វាយប្រហារនៅក្នុងសហគមន៍អ៊ីស្រាអែលតំបន់ Hof Ashkelon ខណៈដែល១គ្រាប់ទៀតធ្លាក់នៅវាលស្រែក្បែរនោះ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីយោធា និងប៉ូលិស។ ការផ្ទុះនេះមិនបង្ករឲ្យមានមនុស្សស្លាប់ឬរងរបួសទេ។ អ្នកនាំពាក្យកងទ័ពម្នាក់និយាយប្រាប់កាសែត The Times of Israel ថាភ្លាមៗគេមិនទាន់ដឹងថាហេតុអ្វីបានជាប្រព័ន្ធការពារអាកាស Iron Dome មិនស្ទាក់ចាប់គ្រាប់នោះទេ។ ទាក់ទងទៅនឹងការវាយប្រហារនេះពុំមានក្រុមណាមួយក្នុងតំបន់ Gaza ទទួលខុសត្រូវចំពោះការវាយប្រហារទេ។ ការបាញ់មីស៊ីលនៅដែនដីអ៊ីស្រាអែលកើតឡើងចាប់តាំងពីមានការទទួលស្គាល់របស់សហរដ្ឋអាមេរិកថាក្រុងយេរូសាឡឹមជារដ្ឋធានីរបស់រដ្ឋស្វីសនៅថ្ងៃពុធមុន៕
