កិច្ចការពារសន្តិសុខកើនឡើងនៅប៉ាគីស្ថានក្រោយពីក្រុមឧទ្ទាម ISIS កំណត់វាយប្រហារនៅព្រះវិហារសម្លាប់មនុស្ស៩នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៧

កងកម្លាំងសន្តិសុខកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅទូទាំងប្រទេសប៉ាគីស្ថានចាប់ពីថ្ងៃចន្ទបន្ទាប់ពីមានការវាយប្រហារអត្តឃាតមួយដែលធ្វើឡើងដោយក្រុមរដ្ឋអ៊ីស្លាម (IS/ISIS)។ ក្រុមមន្ត្រីនិយាយថាមានការវាយប្រហារមួយកើតឡើងនៅថ្ងៃអាទិត្យក្នុងទីក្រុង Quetta បណ្តាលឲ្យអ្នកថ្វាយបង្គំចំនួន៦០រងរបួស និងសម្លាប់មនុស្ស៩នាក់។ វាជាការវាយប្រហារលើកដំបូងលើព្រះវិហារដែលក្រុមឧទ្ទាម IS នៅប្រទេសប៉ាគីស្ថានចេញមុខអះអាងថាពួកគេនៅពីក្រោយការវាយប្រហារ។ ក្នុងព្រះវិហារមានអ្នកគោរពបូជាប្រមាណជា៤០០នាក់ចូលរួមក្នុងពិធីគោរពបូជានៅពេលអ្នកបំផ្ទុះគ្រាប់បែក២នាក់កាន់កាំភ្លើងធ្វើការវាយប្រហារ។ នៅក្នុងការប្រយុទ្ធគ្នាដោយប្រើកាំភ្លើង ឆ្មាំនគរបាលបាញ់សម្លាប់អ្នកវាយប្រហារម្នាក់។ ប្រភពព័ត៌មានផ្សេងទៀតរាយការណ៍ថាភេវករបើកការបាញ់ប្រហារទៅលើអ្នកគោរពបូជា និងបំផ្ទុះអាវក្រវាត់គ្រាប់បែករបស់ពួកគេ៕

ISIS 19-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here