ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើបរិវេណ Hamas នៅ Gaza បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូកែត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៧

យោធាអ៊ីស្រាអែលនិយាយថាខ្លួនអនុវត្តការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Gaza Strip បន្ទាប់ពីមានវាយប្រហាដោយគ្រាប់រ៉ូកែតពីទឹកដីប៉ាឡេស្ទីន។ មន្រ្តីយោធានិយាយនៅថ្ងៃចន្ទថាពួកគេបានវាយប្រហារតាមអាកាសនៅពេលយប់លើបរិវេណបណ្តុះបណ្តាលក្នុងតំបន់ Hamas ស្ថិតនៅភាគខាងជើងតំបន់ Gaza។ ប្រភពព័ត៌មានបន្ថែមថាការវាយប្រហារតាមអាកាសនេះកំទេចអគារចំនួន៣ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ពួកសកម្មប្រយុទ្ធនៅ Gaza បង្កើនការបាញ់គ្រាប់រ៉ូកែតលើអ៊ីស្រាអែលចាប់តាំងពីមានការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ទទួលស្គាល់ក្រុងយ៉េរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៦ ខែធ្នូ៕

Jerusalem 19-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here