ការវាយប្រហារតាមអាកាសរបស់កម្លាំងចំរុះដឹកនាំដោយសាអូឌីតសម្លាប់ជនស៊ីវិល១៣៦នាក់នៅយេម៉ែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៧

កម្លាំងចំរុះដឹកនាំដោយសាអូឌីតវាយប្រហារតាមអាកាសនៅយេម៉ែន។ ការវាយប្រហារនេះសម្លាប់ជនស៊ីវិល១៣៦នាក់គិតចាប់តាំងពីថ្ងៃទី៦ ខែធ្នូ នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យសិទ្ធមនុស្ស។ នៅថ្ងៃទី១៣ ខែធ្នូមានការវាយប្រហារតាមអាកាសចំនួន៧លើកនៅក្នុងសង្កាត់ Shaub ក្នុងខេត្ត Sanaa នេះបើយោងតាមប្រភពព័ត៌មានបញ្ជាក់ដោយអង្គការសហប្រជាជាតិ។ ការវាយប្រហារនោះសម្លាប់អ្នកជាប់ឃុំខ្លួនចំនួន៤៥នាក់ ដោយគេគិតថាអ្នកស្លាប់ទាំងនោះស្មោះត្រង់ចំពោះលោក Abdurah Rabbani Mansour Hadi គាំទ្រដោយអារ៉ាប៊ីសាអូឌីត៕

Arabia 20-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here