ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៧
លោក Bashar Assad ចោទប្រកាន់នៅថ្ងៃចន្ទថាប្រទេសបារាំងគាំទ្រការបង្ហូរឈាមនៅស៊ីរីដែលមិនមានភាពសាកសមនឹងជាអ្នកបង្កើតសន្តិភាព។ ប្រធានាធិបតីបារាំង Emmanuel Macron រិះគន់នៅថ្ងៃអង្គារថាលោក Bashar Assad គ្មានសិទ្ធអ្វីមកចោទប្រកាន់ប្រទេសបារាំងដូច្នោះទេ។ គួររំលឹងផងដែរថាកាលពីថ្ងៃចន្ទនេះលោក Emmanuel Macron មានប្រសាសន៍ថាលោកនឹងជំរុញឱ្យមានការចរចាសន្តិភាពពាក់ព័ន្ធនឹងភាគីទាំងអស់រួមទាំងជាមួយលោក Assad ដោយលោកសន្យាថានឹងផ្តួចផ្តើមគំនិតចរចារនៅដើមឆ្នាំក្រោយ។ លោក Emmanuel Macron ថែមទាំងរិះគន់លើកិច្ចចរចាសន្តិភាពនៅ Astana វាងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងទួរគី។ លោកលើកឡើងថាលោកមិនជឿលើដំណោះស្រាយដែលធ្វើឡើងដោយកម្លាំងខាងក្រៅ ហើយចង់បង្កើតឲ្យមានសន្តិភាពនោះទេ៕