ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៧
នៅថ្ងៃអង្គារព្រះរាជអាជ្ញាសហព័ន្ធអាឡឺម៉ង់សម្រេចចុងក្រោយដោយចោទប្រកាន់សមាគមអ៊ីស្លាមពីបទបំផ្លិចបំផ្លាញក្មេងៗ។ នៅឆ្នាំមុនក្រសួងមហាផ្ទៃហាមឃាត់ក្រុមសាសនាអ៊ីស្លាមនិយម True Religion ដោយលើកឡើងថាក្រុមនេះបញ្ចុះបញ្ចូលមនុស្សប្រមាណជា១៤០នាក់ឱ្យចូលរួមជាមួយពួកសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ និងស៊ីរី។ ក្រោយមកប៉ូលិសចាប់ផ្តើមការវាយឆ្មក់នៅទូទាំងប្រទេសអាឡឺម៉ង់ទៅលើវិហារអ៊ីស្លាមចំនួន១៩០តាមផ្ទះល្វែង និងការិយាល័យដែលមានទំនាក់ទំនងទៅនឹងសមាជិកសាសនានេះ។ ដោយសារសមាគមមិនមានការត្អូញត្អែរអំពីការហាមឃាត់ និងការប្តឹងរបស់សមាជិកសាសនា២នាក់ត្រូវច្រានចោលផងនោះ ការហាមឃាត់គឺជាការសម្រេចចិត្តចុងក្រោយនេះបើយោងតាមប្រភព Reuters ដកស្រង់សម្តីរបស់ព្រះរាជអាជ្ញាសហព័ន្ធ៕
