ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៧
ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងមួយដែលកំណត់ពីការរីកសាយនៃប្រព័ន្ធដឹកជញ្ជូនដាក់ពង្រាយ WMD។ ប្រសិនបើទទួលជោគជ័យនឹងដកឧបសគ្គពីការលក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកជាសកល។ ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាមីស៊ីល MTCR មានបំណងកំណត់ការរីកសាយភាយនៃប្រព័ន្ធដឹកជញ្ជូនបច្ចេកវិទ្យាសើបការណ៍ដែលប្រើដើម្បីវាយប្រហារអាវុធគីមី និងនុយក្លេអ៊ែរ។ វាត្រូវបង្កើតឡើងនៅឆ្នាំ១៩៨៧ដោយបណ្តាប្រទេសឧស្សាហកម្ម G-7 រួមមានប្រទេសកាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បច្ចុប្បន្នមានប្រទេសចំនួន៣៥ជាសមាជិកហើយត្រូវពិពណ៌នាថាជា “ការយល់ដឹងផ្នែកនយោបាយក្រៅផ្លូវការក្នុងចំណោមរដ្ឋ។ “ការដាក់កម្រិតភាគច្រើនត្រូវអនុវត្តចំពោះទម្រង់ប្រភេទទី១ដែលរួមមានកាំជ្រួចផ្លោង យានបាញ់បង្ហោះអវកាស និងរ៉ូកែតសំឡេងរួមបញ្ចូលទាំង “ប្រព័ន្ធយានអវកាសគ្មានមនុស្សបើក” ដែលអាចហោះហើរលឿនជាង៣០០គីឡូម៉ែត្រក្នុង១ម៉ោងដោយផ្ទុកទម្ងន់៥០០គីឡូក្រាម។ ទោះយ៉ាងណាក៏ដោយអាមេរិកចង់ធ្វើវិសោធនកម្ម MTCR ដើម្បីកំណត់ចំណាត់ថ្នាក់ UAVs ដែលមានសមត្ថភាពហោះហើរក្រោម៦៥០គីឡូម៉ែត្រក្នុងមួយម៉ោងក្រោមទម្រង់ប្រភេទទី២។ មន្រ្តីក្រសួងការបរទេសអាមេរិកបញ្ជាក់ប្រាប់សារព័ត៌មានជាតិថាដាក់សំណើបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គចុងក្រោយនៅលើ MTCR នៅក្នុងខែតុលា៕
