ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៧
កម្លាំងចម្រុះសាអូឌីតចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាជួយគាំទ្រដល់ការវាយប្រហាររបស់ក្រុមឧទ្ទាម។ ក្រុងតេរ៉ង់បដិសេធយ៉ាងដាច់អហង្ការថាពួកគេពុំមានផ្តល់អាវុធដល់ក្រុមឧទ្ទាមនៅយេម៉ែននោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Bahram Ghasemi ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ISNA នៅថ្ងៃពុធថាលោកពុំមានផ្តល់អាវុធឬជួយគាំទ្រដល់ការវាយប្រហារនៅយេម៉ែន។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះសាអូឌីតនិយាយថាពួកគេចាំស្ទាក់ចាប់មីស៊ីលរបស់ក្រុមឧទ្ទាមវាយប្រហារមកលើទីក្រុង Riyadh នៅថ្ងៃអង្គារ ហើយថែមទាំងអះអាងថាវាជាគ្រាប់ដែលប្រទេសអ៊ីរ៉ង់ផលិត។ អ្នកនាំពាក្យបន្តថាប្រទេសអ៊ីរ៉ង់សូមធ្វើការបដិសេធទាំងស្រុងថាពុំមានការផ្តល់អាវុធដល់ក្រុមផ្សេងៗឬជួយដល់ការវាយប្រហារទេ៕