អ្នកកាសែតជនជាតិម៉ិកស៊ិកកូត្រូវបានបាញ់សម្លាប់នៅសាលាកូនរបស់គាត់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៧

តាមសេចក្តីរាយការណ៍អ្នកកាសែតជនជាតិម៉ិកស៊ិកកូម្នាក់ត្រូវគេបាញ់សម្លាប់នៅពេលចូលរួមក្នុងពិធីបុណ្យណូអែលនៅសាលាបឋមសិក្សាកូនប្រុសរបស់លោក។ លោក Gumaro Pérez Aguilando អាយុ៣៥ឆ្នាំត្រូវគេសម្លាប់កាលពីថ្ងៃអង្គារនៅតំបន់ Acayucan រដ្ឋ Veracruz ។ លោកជាស្ថាបនិកនៃគេហទំព័រព័ត៌មាន La Voz del Sur និងបានស្ថិតនៅក្រោមការការពាររបស់រដ្ឋដោយសារតែហានិភ័យខ្ពស់នៃការរាយការណ៍អំពីឧក្រិដ្ឋកម្ម។ ជាមួយគ្នានេះផងដែរអ្នកសម្របសម្រួលផ្នែកសន្តិសុខរដ្ឋបាននិយាយថាឪពុកម្តាយ និងកូនក្មេងរាប់សិបនាក់ មានវត្តមាននៅពេលលោកត្រូវគេសម្លាប់ផងដែរ។ សូមបញ្ជាក់ផងដែរថារដ្ឋ Veracruz ត្រូវបានចាត់ទុកថាជាកន្លែងគ្រោះថ្នាក់បំផុតមួយនៅក្នុងប្រទេសសម្រាប់អ្នកសារព័ត៌មាន។ យោងតាមអង្គការសេរីភាពសារព័ត៌មានបាននិយាយថាយ៉ាងហោចណាស់មានអ្នកកាសែត១០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះក្នុងឆ្នាំនេះ៕

Mixico 21-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here