ប្រពត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៧
ប៉ូលិសអាឡឺម៉ង់ឃាត់ខ្លួនបុរសម្នាក់ដែលគេជឿថាកំពុងធ្វើការវាយប្រហារនៅជិតកន្លែងជិះស្គីលើទឹកកកនៅទីក្រុង Karlsruhe។ គាត់ត្រូវរាយការណ៍ថាមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម (IS/ISIS)។ ក្រុមអ្នកស៊ើបអង្កេតបង្ហាញជាបឋមកំណត់អត្តសញ្ញាណបុរសម្នាក់នេះជាពលរដ្ឋអាឡឺម៉ង់ឈ្មោះ Dasbar W. ដែលគ្រោងនឹងបុករថយន្តទៅនឹងរនាំងនៅជិតកន្លែងជិះស្គីទឹកកកដែលមានទីតាំងនៅភាគនិរតីកណ្តាលទីក្រុង Karlsruhe។ គាត់ត្រូវចោទប្រកាន់ថាដើរមើលទីតាំងតំបន់នេះនៅខែសីហា ហើយគាត់បរាជ័យក្នុងការទទួលការងារធ្វើជាអ្នកដឹកជញ្ជូនដែលអាចឱ្យគាត់ចូលទៅតំបន់នោះ និងរថយន្ត។ ជនសង្ស័យធ្លាប់ចូលរួមការមើលវីដេអូឃោសនាក្រុម IS និងបញ្ចូលមនោគមវិជ្ជារបស់ខ្លួនក្នុងសន្ទនាជាក្រុមក្នុងកម្មវិធី Whatsapp។ ព្រះរាជអាជ្ញានិយាយថាជនសង្ស័យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់២ដងនៅឆ្នាំ២០១៥ និងខែកក្កដាឆ្នាំ២០១៧ដើម្បីចូលរួមជាមួយក្រុម IS និងទទួលការបណ្តុះបណ្តាលការបាញ់កាំភ្លើង។ ពួកគេក៏និយាយថាជនសង្ស័យក៏បានអនុវត្តបេសកកម្មឈ្លបយកការណ៍សម្រាប់ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុង Erbil របស់ក្រុមឃើដនៅអ៊ីរ៉ាក់៕
