ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៧
ប្រព័ន្ធការពារដែនអាកាស S-400 Triumf ចុងក្រោយត្រូវគេដាក់ដំណើរការក្នុងតំបន់ Primorye នៅចុងបូព៌ារុស្ស៊ី។ ប្រភព TASS និយាយថាពពួកប្រព័ន្ធមីស៊ីលការពារអាកាស S-400 Triumf ត្រូវដាក់ពង្រាយនៅលើទីតាំងមួយចំនួនដើម្បីការពារដែនអាកាសនៅតំបន់ Primorye។ កងយោធានិយាយថាកងវរសេនាទ័ពអាកាសធ្វើប្រតិបត្តិការសាកប្រព័ន្ធមីស៊ីល S-300 ដែលអាចបញ្ជាក់ពីគុណភាពរបស់វា ហើយវាជាប្រព័ន្ធការពារអាកាសដែលអាចទុកចិត្តបាន៕
