កងទ័ពនីហ្សេរីយ៉ាបណ្តេញក្រុម Boko Haram នៅភាគភាគឦសានទីក្រុង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៧

យោធានីហ្សេរីយ៉ាធ្វើការប្រយុទ្ធតបតទៅនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមនៅរដ្ឋធានី Borno ភាគខាងជើងប្រទេសនីហ្សេរីយ៉ាដោយសង្ស័យថា ពួកគេជាក្រុមឧទ្ទាម Boko Haram នេះបើយោងតាមប្រភពព័ត៌មានពីឧត្ដមសេនីយ៍ឯក Nicholas Rogers ប្រាប់ទៅ Reuters។ នៅល្ងាចថ្ងៃចន្ទគេឮសំឡេងកាំភ្លើងធុនធ្ងន់ក្នុងតំបន់ Molai ជាយក្រុង Maiduguri ខណៈដែលទាហានប្រយុទ្ធប្រឆាំងតបតនឹងក្រុមអ៊ីស្លាមនិយម។ ក្រុមអ្នកស៊ើបការណ៍ក្នុងតំបន់អះអាងថាពួកគេក៏ចូលរួមចំណែកក្នុងការប្រយុទ្ធគ្នានេះផងដែរ។ ក្រុមឧទ្ទាមមានគោលបំណងធ្វើការវាយប្រហារនៅក្នុងថ្ងៃអបអរសាទរពិធីបុណ្យណូអែលដែលកំណត់គោលដៅលើជនជាតិភាគតិចរបស់សហគមន៍៕

Nigeria 26-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here