ប៉ូលិស៤នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់រដ្ឋអ៊ីស្លាមនៅភាគខាងលិចរដ្ឋធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៧

ប្រភពពីប៉ូលិសខេត្ត Nineveh បាននិយាយកាលពីថ្ងៃចន្ទនេះថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារមកលើក្រុមប៉ូលិសនៅភាគខាងលិចរដ្ឋធានីម៉ូស៊ូល។ ប្រភពបានប្រាប់សារព័ត៌មាន BasNews ថាការវាយប្រហារបានកើតឡើងនៅក្នុងសង្កាត់ al-Yaarabiya ធ្វើឲ្យប៉ូលិស៤នាក់ស្លាប់ ចំណែកឯអ្នកវាយប្រហារបានរត់គេចខ្លួន។ អំពើហិង្សានៅក្នុងប្រទេសនេះបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនិកាយស៊ុននីដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ យោងតាមតួលេខគ្រោះថ្នាក់ដែលបានកត់ត្រាដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាចំនួនជនស៊ីវិលអ៊ីរ៉ាក់សរុប១១៧នាក់ត្រូវបានសម្លាប់ និង២៦៤នាក់ផ្សេងទៀតរងរបួសកាលពីខែវិច្ឆិកាកន្លងមកនេះដែលតួលេខនេះមិនបានរាប់បញ្ចូលតួលេខប៉ូលិសដែលបានរងគ្រោះនៅក្នុងសកម្មភាពប្រឆាំងភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធ។ បាដាដជាខេត្តមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយមានជនស៊ីវិលចំនួន២០១នាក់ស្លាប់ និងរបួស (៥១នាក់ស្លាប់ ១៥០នាក់រងរបួស)។ ខេត្ត Salahuddin ជាខេត្តរងគ្រោះបន្ទាប់ដោយមានអ្នកស្លាប់២៤នាក់ និងរបួស៦០នាក់ ចំណែកឯខេត្ត Kirkuk មានអ្នកស្លាប់១២នាក់ និង២៨នាក់រងរបួស៕

Mosul 26-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here