ប្រទេសចិន ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន សហការគ្នាប្រឆាំងអំពើរភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៧

ប្រទេសចិន ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានសហការគ្នាប្រឆាំងនឹងភេរវកម្មដែលមានជាប់ទាក់ទងនឹងតំបន់ Xinjiang។ រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងចិនជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារដើម្បីព្រមព្រៀងធ្វើការរួមគ្នាដោះស្រាយការគំរាមកំហែងអំពើរភេរវកម្មដែលមានជាប់ទាក់ទិនដល់តំបន់ Xinjiang ភាគខាងលិចដ៏ធំរបស់ប្រទេសចិន។ AFP និយាយថាកិច្ចប្រជុំត្រីភាគីលើកទី១ធ្វើឡើងនៅពេលដែលប្រទេសចិនបង្កើនការវិនិយោគក្នុងប្រទេសជិតខាងរបស់ខ្លួន។ ក្រុងប៉េកាំងពឹងផ្អែកលើប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដើម្បីជួយគ្រប់គ្រងព្រំដែន Xinjiang ដែលជាកន្លែងមានការវាយប្រហារភេរវករកើតឡើង។ សមាជិកភាគតិចនៃជនជាតិភាគតិចម៉ូស្លីម Uighu ហៅតំបន់នោះថាផ្ទះដែលប្រទេសចិនជំទាស់នឹងការទាមទារនេះ៕

China 27-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here