រដ្ឋអ៊ីស្លាមប្រមូលប្រាក់បាន៥០០,០០០ដុល្លារសហរដ្ឋអាមេរិកតាមរយៈការចាប់ពង្រត់នៅក្នុងខេត្តឌីយ៉ាឡា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៧

មន្ត្រីយោធាម្នាក់និយាយកាលពីថ្ងៃអង្គារនេះថារដ្ឋអ៊ីស្លាមទទួលប្រាក់ប្រមាណជា៥០០,០០០ដុល្លារសហរដ្ឋអាមេរិកតាមរយៈប្រតិបត្តិការចាប់ពង្រត់នៅក្នុងខេត្តឌីយ៉ាឡាក្នុងឆ្នាំ២០១៧។ ថ្លែងទៅកាន់សារព័ត៌មាន AlSumaria លោក Jabbar al-Maamouri មេដឹកនាំក្រុម Al-Hashd al-Shaabi បាននិយាយថាក្រុមសកម្មប្រយុទ្ធ IS បានចាប់ផ្តើមវាយប្រហារជាបន្តបន្ទាប់នៅតំបន់ខ្លះក្នុងខេត្តឌីយ៉ាឡាក្នុងឆ្នាំ២០១៧ តាមរយៈក្រុមតូចៗដែលនៅសេសសល់ក្នុងតំបន់ Hamreen តំបន់ Qurret Tabbah និងតំបន់ Neft Khana។ ក្រុមនេះបានទទួលប្រាក់រហូតទៅដល់៥០០,០០០ដុល្លារសហរដ្ឋអាមេរិក។ ការចាប់ពង្រត់នេះបានក្លាយទៅជាប្រភពនៃមូលនិធិសម្រាប់ក្រុមនេះដោយធ្វើការប្រមូលប្រាក់ដើម្បីពង្រឹងដល់ក្រុមតូចៗដែលនៅសេសសល់ស្ថិតនៅក្នុងតំបន់នានាក្នុងខេត្តឌីយ៉ាឡា។ លោក Maamouri បានឲ្យដឹងទៀតថាសកម្មភាពចាប់ពង្រត់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ Hamreen បានប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្ដិសុខ។ យោងតាមលោក Maamouri បានឲ្យដឹងថាដំណើរការចាប់ពង្រត់ជាទូទៅកើតមានឡើងដោយគ្មានជាប់ទាក់ទងទៅនឹងពួកចាប់ជំរិតនោះទេ។ ពួកគេបានចំណាយប្រាក់យ៉ាងច្រើនដោយមិនមានភាពត្រឹមត្រូវដែលការចំណាយនេះអាចជាការគាំទ្រដល់អំពើភេរវកម្ម និងលើកទឹកចិត្តឲ្យមានការចាប់ពង្រត់ផងដែរ៕

Diyala 27-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here