ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៧
យន្ដហោះយោធាស៊ីរី១គ្រឿងបាញ់ទម្លាក់ដោយពួកសកម្មប្រយុទ្ធនៅភាគខាងជើងខេត្តហាម៉ាបណ្តាលឲ្យអ្នកបើកបរយន្តហោះស្លាប់នៅក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមដែលគេហៅថា Free Idlib Army ជាក្រុមឧទ្ទាមនៃកងទ័ពសេរីស៊ីរីបានអះអាងទទួលខុសត្រូវលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារព័ត៌មានទួរគី Anadolu រីឯទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក៏បានរាយការណ៍ផងដែរថាក្រុម Tahrir al-Sham ជាសាខារបស់ក្រុមអាល់កៃដានៅក្នុងប្រទេសស៊ីរីបានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះផងដែរ៕