ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីកូរ៉េខាងជើង២នាក់ដែលបាននិយាយថាបានដឹកនាំការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ។ ខណៈនេះរតនាគារសហរដ្ឋអាមេរិកបានដាក់ឈ្មោះលោក គីម ជុងស៊ិក និង រី ភុងកូល ហើយបាននិយាយថាអ្នកទាំង២នេះគឺជាមេដឹកនាំសំខាន់ៗនៃកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើងកាលពីថ្ងៃសុក្រដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលផ្លោង។ ទទឹមនឹងនេះកូរ៉េខាងជើងបាននិយាយថាទង្វើនេះគឺជាទង្វើមួយនៃសង្គ្រាម និងមានន័យថាជាការបិទផ្លូវសេដ្ឋកិច្ច។ ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនឹងរារាំងរាល់ប្រតិបត្តិការរបស់បុរសទាំង២នាក់ដែលធ្វើឡើងនៅសហរដ្ឋអាមេរិកដែលជាកត្តាចម្បងដែលបង្កកទ្រព្យសម្បត្តិ ដែលពួកគេមាន។ បុរសទាំង២នាក់ត្រូវបានគេថតរូបជាប្រចាំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅរាល់ការបាញ់មីស៊ីល៕
