ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧
ទីភ្នាក់ងារព័ត៌មាន Anadolu របស់រដ្ឋបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធថាប៉ូលិសនៅប្រទេសទួរគីឃុំខ្លួនបុគ្គលិក៥៤នាក់មកពីសាកលវិទ្យាល័យមួយ។សាកលវិទ្យាល័យនោះត្រូវគេបិទក្រោយពីមានពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំមុន។ រដ្ឋាភិបាលបន្ទោសការធ្វើរដ្ឋប្រហារទៅលើលោក Fethullah Gulen ដែលជាអ្នកផ្សព្វផ្សាយសាសនាអ៊ីស្លាមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ លោក Fethullah Gulen បដិសេធថាលោកមិនបានចូលរួមទេ។ ប៉ូលិសចេញដីកាចាប់ខ្លួនមនុស្ស១៧១នាក់ និងបុគ្គលិកផ្សេងទៀតមកពីអតីតសាកលវិទ្យាល័យ Fatih នៅអ៊ីស្តង់ប៊ុល ដែលគេចាត់ទុកថាសាកលវិទ្យាល័យនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Gulen៕
