លោក Macron ដាក់សម្ពាធលើព្រះមហាក្សត្រសាអូឌីតឲ្យដោះស្រាយបញ្ហានៅយេម៉ែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧

ប្រធានាធិបតីបារាំងលោក Emmanuel Macron អំពាវនាវឱ្យមានការដោះស្រាយពេញលេញនូវរាល់បញ្ហាក្នុងក្រុងយេម៉ែនដោយជជែកតាមទូរស័ព្ទជាមួយស្តេច Salman របស់ប្រទេសសាអូឌីតនៅថ្ងៃទី២៤ ខែធ្នូ នេះបើយោងតាមប្រភពព័ត៌មានពី Reuters ស្រង់សម្តីពីប្រភពរបស់ Elysee នៅថ្ងៃពុធ។ ប្រភពនេះលើកឡើងថាប្រធានាធិបតីសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីមហន្តរាយមនុស្សធម៌នៅក្រុងយេម៉ែន ហើយថែមទាំងអំពាវនាវឱ្យស្តេចសាអូឌីតលុបចោលការបិទផ្លូវទាំងស្រុងដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ និងទំនិញពាណិជ្ជកម្មចូលទៅក្រុងយេម៉ែន៕

France 28-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here