ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧
យុទ្ធជនអ៊ីស្លាម ISIS មានចំនួនប្រមាណជា១,០០០នាក់នៅសេសសល់ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ កម្លាំងចម្រុះដឹកនាំដោយអាមេរិកប្រយុទ្ធប្រឆាំងនឹងសកម្មប្រយុទ្ធនិកាយស៊ុននីនិយាយនៅថ្ងៃពុធថាចំនួនក្រុមឧទ្ទាមនៅសេសសល់ជាតួលេខដែលគេប៉ាន់ប្រមាណនៅបីសប្តាហ៍មុន។ កម្លាំងចម្រុះដឹកនាំដោយអាមេរិកប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថាគេប៉ាន់ស្មានថាមានភេរវករ ISIS ប្រមាណជា១,០០០នាក់នៅក្នុងតំបន់វាលខ្សាច់ភាគខាងកើតក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ភាគខាងលិច។ ទោះជាយ៉ាងណាក៏ដោយតួលេខនៃចំនួនក្រុមឧទ្ទាមនេះមិនរាប់បញ្ចូលជាមួយចំនួននៅតាមតំបន់នានានៅភាគខាងលិចប្រទេសស៊ីរីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល Bashar Assad និងសម្ព័ន្ធមិត្តរបស់គាត់ទេ៕