រុស្ស៊ីអាចនឹងចុះកិច្ចព្រមព្រៀងប្រព័ន្ធមីស៊ីល S-400 ជាមួយឥណ្ឌានាពេលឆាប់ៗនេះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧

អនុរដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Rogozin ប្រាប់ទូរទស្សន៍ Rossiya 24 នៅថ្ងៃពុធថាក្រុងម៉ូស្កូរំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសឥណ្ឌានាពេលឆាប់ៗនេះក្នុងការបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស S-400។ ទីភ្នាក់ងារព័ត៌មាន PTI របស់ឥណ្ឌារាយការណ៍នៅពាក់កណ្តាលខែធ្នូដោយដកស្រង់សម្តីរបស់លោក Viktor Kladov នៃក្រុមហ៊ុន Rostec របស់ប្រទេសរុស្ស៊ីថាក្រុង Moscow និងក្រុង New Delhi ព្រមព្រៀងគ្នាលើព័ត៌មានលម្អិតស្តីពីកិច្ចសន្យាសម្រាប់ការផ្តល់ប្រព័ន្ធមីស៊ីលបាញ់ពីចម្ងាយឆ្ងាយ S-400។ យោងតាមប្រភព TASS បញ្ចាក់ថាការចរចានេះគឺស្ថិតក្នុងដំណាក់កាលមួយដែលមានភាពជឿនលឿន។ ភាគីទាំង២កំពុងពិភាក្សាអំពីតម្លៃនៃការហ្វឹកហ្វឺនបុគ្គលិក ការផ្ទេរបច្ចេកវិទ្យា និងចំនួនប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលឥណ្ឌានឹងទិញ៕

India 28-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here