ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស៧នាក់ក្នុងនោះមានកុមារចំនួន៥នាក់រងរបួសនៅក្នុងទីក្រុង Gaziantep ប្រទេសទួរគីនៅថ្ងៃពុធ។ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ប្រដាប់ដោយកាំភ្លើងមួយគ្រឿងបើកការបាញ់ប្រហារទៅលើក្មេងៗដែលកំពុងលេងបាល់នៅក្នុងសាលារៀន។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ឱ្យដឹងថាជនរងគ្រោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកហើយគ្មាននរណាម្នាក់ក្នុងចំណោមជនរងគ្រោះស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេ។ ប៉ូលិសកំពុងស្វែងរកអ្នកវាយប្រហារដែលរត់គេចចេញពីកន្លែងកើតហេតុបន្ទាប់ពីបាញ់ប្រហារចប់៕