វិបត្តិនៅយេម៉ែន៖ “ពិតជាមិនអាចទទួលយកបានដែលមនុស្សស្លាប់ដោយហេតុផលដែលអាចការពារបាន”

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧​ ខែ ធ្នូ​ ​ឆ្នាំ២០១៧

លោក Ralph El Hage អ្នកនាំពាក្យប្រចាំតំបន់របស់ ICRC និយាយថាពិភពលោកត្រូវតែឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌នៅយេម៉ែនជាបន្ទាន់ បើមិនដូច្នោះទេមនុស្សរាប់លាននាក់នឹងមិនអាចផ្តល់តម្រូវការចាំបាច់នៃជីវភាពសម្រាប់គ្រួសាររបស់ពួកគេបានទេ។ យ៉ាងហោចណាស់មនុស្ស២៥នាក់ស្លាប់ដោយការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះអារ៉ាប់ប៊ីសាអូឌីតនៅឯផ្សារដ៏មមាញឹកមួយនៅខេត្ត Taiz ភាគនិរតីប្រទេសយេម៉ែន។ ជនស៊ីវិលរាប់សិបនាក់ទៀតរងរបួសនៅក្នុងការវាយឆ្មក់ទម្លាក់គ្រាប់បែកកាលពីថ្ងៃអង្គារដែលជនរងគ្រោះភាគច្រើនជាកុមារ។ អារ៉ាប៊ីសាអូឌីតចាប់ផ្តើមធ្វើអន្តរាគមន៍របស់ខ្លួននៅក្នុងប្រទេសយេម៉ែននៅខែមីនាឆ្នាំ២០១៥ដើម្បីគាំទ្ររដ្ឋាភិបាលប្រឆាំងនឹងពួកឧទ្ទាម Shia Houthi។ យុទ្ធនាការនេះសម្លាប់មនុស្សរាប់ពាន់នាក់។ លោក Daoud Khairallah សាស្ត្រាចារ្យច្បាប់អន្តរជាតិនៅសាកលវិទ្យាល័យ Georgetown និយាយថាឧប្បត្តិហេតុការទម្លាក់គ្រាប់បែកទីផ្សារមួយកាលថ្ងៃអង្គារក្លាយទៅជាភាពសោកសៅក្រុមសហគមន៍អន្តរជាតិជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែងតាំងគណៈកម្មាធិមួយដើម្បីធ្វើការស៊ើបអង្កេតលើ “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ”។ នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ទៅ RT រិះគន់កង្វះសកម្មភាព។ លោក Khairallah បន្ថែមថា”ទីក្រុងវ៉ាស៊ីនតោនគួរតែមានការព្រួយបារម្ភច្រើនហើយទទួលខុសត្រូវច្រើនជាងប្រទេសដទៃទៀត។ ហេតុអ្វី? ពីព្រោះជាសម្ព័នមិត្តអារ៉ាប៊ីសាអ៊ូឌីត។ វាគឺជាប្រភពអាវុធដែលប្រើប្រាស់នៅក្នុងយេម៉ែន។ ក្រុងវ៉ាស៊ីនតោនអាចធ្វើបានតែមិនព្រមធ្វើ។ ក្រុមផ្សេងទៀតដែលខ្ញុំចង់ស្តីបន្ទោសគឺប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ ពួកគេមិនព្រមធ្វើអ្វីដែលចាំបាច់ដើម្បីនាំដល់សាធារណជនទូទៅដើម្បីបញ្ចប់អំពើឃោរឃៅទាំងនេះ​ និងដាក់សម្ពាធលើមនុស្សដែលមានការទទួលខុសត្រូវ៕

Yemen 28-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here