កងកម្លាំងសន្តិសុខកុងហ្គោបាញ់សម្លាប់មនុស្ស២នាក់ខណៈដែលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១​ ខែ ធ្នូ​ ឆ្នាំ២០១៧

អង្គការឃ្លាំមើលសិទិ្ធមនុស្សអះអាងថាកងកម្លាំងសន្តិសុខកុងហ្គោបាញ់សម្លាប់មនុស្ស២នាក់ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងប្រធានាធិបតី Joseph Kabila។ លោក​ Kabila បដិសេធមិនព្រមចុះចាញ់ និងដាក់កម្រិតលើបណ្តាញផ្សាយព័ត៌មាននៅក្នុងប្រទេស។ “យើងកំពុងប្រតិបត្តិការនៅពេលថ្ងៃ។ មនុស្សគ្រប់គ្នាកំពុងសម្លឹងមើលយើងមិនមែនពេលយប់ទេ” នេះជាការបដិសេធរបស់អ្នកនាំពាក្យប៉ូលិសលោក Pierrot Mwanamputu នេះបើយោងតាមភ្នាក់ងាររ៉យទ័រ។ ប្រទេសនេះត្រូវហែកហួរដោយអំពើហិង្សាចាប់តាំងពីការបះបោរផ្តើមនៅក្នុងខែសីហា។ យោងតាមក្រុមសកម្មជននៅនឹងកន្លែងមានមនុស្សរហូតដល់៧៥នាក់ត្រូវចាប់ខ្លួន និងមនុស្សជាច្រើនទៀតចូលមន្ទីរពេទ្យដោយការបាញ់ប្រហារគ្រាប់កាំភ្លើងនៅក្នុងរដ្ឋធានី Kinshasa។ លោក Kabila ប្តេជ្ញាថានឹងរៀបចំការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងរបស់គាត់នៅដំណាច់ឆ្នាំ២០១៧ ប៉ុន្តែហាក់ដូចជាមិនមានជំនឿលើការសន្យាដោយរបាយការណ៍ចុងក្រោយបំផុតបង្ហាញថាការបោះឆ្នោតពន្យារពេលជាង១២ខែហើយ។
រដ្ឋធម្មនុញ្ញកំណត់ច្បាប់មិនឱ្យលោក Kabila ឈរឈ្មោះជាថ្មីម្តងទៀតដោយក្រុមប្រឆាំងមានភាពភ័យខ្លាចថាគាត់អាចបដិសេធមិនប្រគល់អំណាចដើម្បីផ្លាស់ប្តូរដែលអាចធ្វើឲ្យកើតមានសង្គ្រាមស៊ីវិលឡើងវិញក្នុងប្រទេសកុងហ្គោដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់៕

Congo 01-01-18.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here