មន្ត្រីប៉ូលិសម្នាក់ស្លាប់ និងមនុស្ស៣នាក់រងរបួសនៅក្នុងកុបកម្មនៅអ៊ីរ៉ង់

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០១​ ខែ មករា​ ឆ្នាំ២០១៨

មន្ត្រីម្នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសនៅក្នុងការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់។ “កុបកម្ម” នេះបើកការបាញ់ប្រហារទៅលើប៉ូលិសនៅក្នុងទីក្រុង Najafabad ពេលវេលាការបាញ់ប្រហារមិនច្បាស់លាស់។ អ្នកនាំពាក្យប៉ូលិសលោក Saeed Montazer al-Mahdi ប្រាប់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ដកស្រង់សម្តីដោយភ្នាក់ងារព័ត៌មានថា “ក្រុមកុបករទាញយកផលប្រយោជន៍ពីស្ថានភាពនៅក្នុងទីក្រុង Najafabad និងបាញ់ប្រហារទៅលើកងកម្លាំងប៉ូលិសដោយកាំភ្លើងបាញ់សត្វ”។ លោកបញ្ជាក់ថាមន្រ្តីម្នាក់ត្រូវគេបាញ់សម្លាប់នៅក្នុងហេតុការណ៍នេះ និង៣នាក់ទៀតរងរបួស។ ការបាញ់ប្រហារនេះបណ្តាលឱ្យមានការស្លាប់ និងរបួសជាលើកដំបូងក្នុងចំណោមការអនុវត្តច្បាប់ប្រទេសអ៊ីរ៉ង់ចាប់តាំងពីចាប់ផ្តើមការតវ៉ាសាធារណរដ្ឋអ៊ីស្លាមតាំងពីថ្ងៃទី២៨ខែធ្នូ។ សារពត៌មាន AFP និយាយថាកាលពីព្រឹកថ្ងៃចន្ទថាចំនួនជនស៊ីវិលត្រូវសម្លាប់ចំពេលដែលបាតុកម្មគាំទ្រនិងប្រឆាំងរដ្ឋាភិបាលកើនឡើងដល់១០នាក់​។ មនុស្សប្រមាណជា៤០០នាក់ត្រូវចាប់ខ្លួននៅក្នុងការតវ៉ានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here