ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០១៨
ប្រភពសន្តិសុខនិយាយថាប៉ូលិសអ៊ីរ៉ាក់៣នាក់រងរបួសកាលពីថ្ងៃពុធនៅពេលដែលគ្រាប់បែក១គ្រាប់ផ្ទុះឡើងសំដៅទៅលើប៉ូលិសយាមល្បាតនៅខេត្តអាន់បា។ ប្រភពបានប្រាប់សារព័ត៌មាន Basnews ថាគ្រាប់បែកនេះបានដាក់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅឯស្រុក Al-Qa’im ខេត្តអាន់បាដោយផ្ទុះឡើងខណៈប៉ូលិសយាមល្បាតដើរឆ្លងកាត់តំបន់នេះបណ្តាលឲ្យសន្តិសុខប្រុស៣នាក់រងរបួស។ ប្រភពបានឲ្យដឹងទៀតថាក្រុមសន្តិសុខបានហ៊ុមព័ទ្ធកន្លែងកើតហេតុ ចំណែកឯរថយន្តសង្គ្រោះបានដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសនេះកើនឡើងបន្ថែមទៀតជាមួយនឹងការលេចឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ពួកសកម្មប្រយុទ្ធ IS រាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលមានការគាំទ្រដោយទាហានប៉ារ៉ា និងសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារលើពួកសកម្មប្រយុទ្ធកាលពីខែតុលាឆ្នាំ២០១៦៕
