ប្រាក់រាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន Mt. Gox “មិនបាត់ទេ”៖ មាននរណាម្នាក់មិនចង់ឱ្យពួកគេរកឃើញ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥​ ខែ មករា​ ឆ្នាំ២០១៨

Bitcoin ចំនួនរាប់រយពាន់ត្រូវគេលួចពីក្រុមហ៊ុនរូបិយប័ណ្ណ Mt.Gox កាលពី៤ឆ្នាំមុនតែអាចរកឃើញវិញ ប៉ុន្តែមានឥទ្ធិពលប្រឆាំងនឹងវា នេះបើយោងតាមសហគ្រិន bitcoin លោក William Mook។ រូបិយប័ណ្ណ Bitcoin ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូគ្រប់គ្រងទីផ្សារការជួញដូរសកលប្រហែល៨០%។ ក្រុមហ៊ុន Mt. Go បិទទ្វារ និងក្ស័យធននៅក្នុងខែកុម្ភៈឆ្នាំ២០១៤បន្ទាប់ពីទទួលរងនូវការលួចដ៏ធំបំផុតនៅលើកំណត់ត្រា។ រូបិយប័ណ្ណនេះខាតបង់ប្រហែលជា៨៥០,០០០ប៊ីតដែលមានតម្លៃប្រហែលកន្លះពាន់លានដុល្លារ និងប្រាក់សុទ្ធចំនួន២៨លានដុល្លារពីគណនីធនាគារជប៉ុន។ ក្រុមហ៊ុន Mt.Gox ស្តីបន្ទោសពួក Hacker លួចយកទៅ ហើយជាកំហុសឆ្គងប្រព័ន្ធកម្មវិធីសុវត្ថិភាពរបស់ខ្លួន។ ក្រោយមកនៅខែមីនាក្រុមហ៊ុននេះរកឃើញតួរលេខបាត់ចំនួន២០០,០០០ប៊ីតមកវិញ៕

BitCoin 06-01-18.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here