ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០១៨
បុរសម្នាក់បំផ្ទុះខ្លួនឯងនៅជិតការិយាល័យក្នុងក្រុង Kabul ប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ។ ហេតុការណ៍នេះសម្លាប់ និងបង្ករឲ្យមនុស្សរងរបួស២០នាក់ ។ ប្រភពព័ត៌មាន Reuters ដកស្រង់សម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ឲ្យដឹងថា មានមនុស្សស្លាប់ និងមនុស្សរងរបួសចំនួន២០នាក់ត្រូវគេបញ្ចូនទៅសម្រាកនៅមន្ទីពេទ្យក្នុងតំបន់។ សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីអាហ្វហ្គានីស្ថានថ្កោលទោសលើការវាយប្រហារ និងបញ្ជាឲ្យមានការស៊ើបអង្កេតលើការបំផ្ទុះនេះ។ រដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាត នេះបើយោងតាមប្រភពអ្នកនាំពាក្យរបស់ក្រុមភេរវករ Amaq។ ក្រុមឧទ្ទាម IS មិនបានបង្ហាញភស្តុតាងណាមួយដើម្បីបញ្ជាក់ពីការវាយប្រហាររបស់ខ្លួនទេ៕
