ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៨
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅប្រទេសអេហ្ស៊ីបជំរុញឲ្យអ្នកគាំទ្រតាមរយៈខ្សែវីដេអូថ្មីរបស់ខ្លួនឲ្យធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសចំពោះការបរាជ័យរបស់ក្រុមនេះក្នុងការការពារក្រុងយេរូសាឡឹមបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ថាទីក្រុងនេះជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។ ខ្សែវីដេអូប្រហារជិវិតថ្មីរបស់ក្រុមនេះដែលមានរយៈពេល២២នាទីដែលផ្សព្វផ្សាយដោយក្រុមដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នៅឧបទ្វីប Sinai នឹងបង្ហោះក្រុមអ្នកឃ្លាំមើលក្រុម Jihadist – SITE Intelligence Group រួមជាមួយនឹងវិដេអូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែធ្នូ៕
