សង្គ្រាមស៊ីរី៖ ប្រទេសរុស្ស៊ីបានទប់ស្កាត់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅលើមូលដ្ឋានអាកាស Hmeimim

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៨

ក្រុមសកម្មជននិយាយថាកងកម្លាំងរុស្ស៊ីបានបោសសំអាតការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានអាកាសមួយនៅក្នុងប្រទេសស៊ីរី និងប៉ុន្មានថ្ងៃបន្ទាប់មានរបាយការណ៍ថាពួកឧទ្ទាមបាញ់ផ្លោងបណ្តាលឲ្យខូចខាតយន្តហោះជាច្រើនបន្ថែមទៀត។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានរាយការណ៍ថាការប៉ុនប៉ងបំផ្ទុះគ្រាប់បែកលើមូលដ្ឋាន Hmeimim នៅជិតទីក្រុង Latakia ភាគពាយព្យកាលពីថ្ងៃសៅរ៍ត្រូវបានរាំងស្ទះ ខណៈដែលយន្តហោះគ្មានមនុស្សបើកត្រូវបានគេបាញ់ទម្លាក់។ គួររំលឹកផងដែរថាមានទាហានរុស្ស៊ី២នាក់ត្រូវបានសម្លាប់នៅពេលមូលដ្ឋានត្រូវបានវាយប្រហារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ មូលដ្ឋានអាកាស Hmeimim ឆ្នេរសមុទ្រគឺជាស្នូលនៃកិច្ចប្រឹងប្រែងសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលជាក្រុមឃ្លាំមើលមួយនៅចក្រភពអង់គ្លេសបាននិយាយថាមូលដ្ឋាននេះត្រូវបានគេកំណត់គោលដៅដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមអ៊ីស្លាមនិយមដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។ SOHR ក៏បានបន្ថែមថាគ្មានអ្នករងគ្រោះឬព័ត៌មានលម្អិតអំពីការខូចខាតដល់មូលដ្ឋានអាកាសនេះទេ៕

Syria 08-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here