ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៨
អង្គភាពចារកម្មរបស់ប្រទេសហ្សកដង់ចាប់ខ្លួនមនុស្ស១៧នាក់ដែលមានទាក់ទងជាមួយក្រុម IS អតីត ISIS។ មនុស្សទាំង១៧នាក់នោះរៀបគម្រោងវាយប្រហារក្នុងខែវិច្ឆិកា នេះបើយោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Petra។ ប្រភពដដែលបន្តថាក្រុមឧទ្ទាមទាំងនោះរៀបគម្រោងវាយប្រហារនៅការដ្ឋានទាហាន ហាងទំនិញ ស្ថានីយផ្សព្វផ្សាយ វិហារសាសនា។ មន្រ្តីស៊ើបការណ៍សម្ងាត់រឹបអូសបានអាវុធ និងគ្រឿងផ្ទុះដែលសមាជិកក្រុមនេះ គ្រោងទុកក្នុងការវាយប្រហារ៕
