ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៨
កងទ័ពរុស្ស៊ីជំរុញការវាយប្រហារដ៏ធំធេងមួយដោយប្រើយន្តហោះគ្មានមនុស្សជិះលើមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសស៊ីរីនេះបើយោងតាមប្រភពពីទីក្រុងម៉ូស្គូ។ ប្រភពព័ត៌មានបន្តថាក្រុមជ្រុលនិយមអាចត្រូវរដ្ឋដែលមានវិស័យបច្ចេកវិទ្យាជឿនលឿនជួយ។ ក្នុងសេចក្តីថ្លែងការណ៍មួយបង្ហាញថា កងទ័ពចាប់ផ្តើមការវាយប្រហាររបស់ពួកគេនៅយប់ថ្ងៃសៅរ៍។ មូលដ្ឋានទ័ពអាកាសរុស្ស៊ី Kheimim នៅក្នុងខេត្ត Latakia របស់ស៊ីរីត្រូវយន្តគ្មានមនុស្សបើកចំនួន១០គ្រឿងវាយប្រហារខណៈដែល៣គ្រឿងផ្សេងទៀតប៉ុនប៉ងវាយប្រហារប្រឆាំងនឹងមូលដ្ឋានភ័ស្តុភារដែនសមុទ្ររបស់រុស្ស៊ីមានទីតាំងនៅទីក្រុង Tartus៕