ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៨
យោធារបស់រុស្ស៊ីគ្រោងនឹងអនុម័តទៅលើគ្រាប់បែកហោះលើអាកាសដែលគេហៅថា “Drel” ឬ Drill ដែលអ្នកបំផ្ទុះគ្រាប់បែកអាចទម្លាក់គ្រាប់បែកមិនចាំបាច់ចូលដែនអាកាសរបស់សត្រូវដោយសារតែគ្រាប់បែកនេះហោះហើររាប់សិបគីឡូម៉ែត្រ។ ប្រធានបង្កើតគ្រាប់បែករុស្ស៊ីលោក Techmash និងលោក Vladimir Lepin ពិពណ៌នាថា “Drel” ជាគ្រាប់បែកដែលហោះលើអាកាសមានទម្ងន់៥០០គីឡូក្រាមធាតុផ្សំទម្លាក់ទៅគោលដៅដោយខ្លួនឯង”។ លោក Lepin ប្រាប់សារព័ត៌មាន Interfax ថាការធ្វើតេស្តគ្រាប់បែកថ្មីនេះចាប់ផ្តើមនៅឆ្នាំ២០១៦ហើយបន្តអនុវត្តទៅតាមកម្មវិធីបញ្ជាគ្រាប់បែកនេះដោយក្រសួងការពារជាតិ។ លោកបន្ថែមថាគ្រាប់បែក Drel គ្រោងនឹងដាក់ឱ្យប្រើប្រាស់ដោយកងអាកាសរុស្ស៊ីបន្ទាប់ពីការបញ្ចប់សាកល្បងដោយជោគជ័យនៅក្នុងឆ្នាំ២០១៨។ មុននេះលោក Techmash និយាយថាគ្រាប់បែករបស់ពួកគេមានសមត្ថភាពហោះលើចម្ងាយរាប់សិបគីឡូម៉ែត្រ និងបាញ់ទៅលើរថពាសដែក មូលដ្ឋានរ៉ាដា ទីបញ្ជាការ និងអង្គភាពថាមពលនៃប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះដែលមានភាពជាក់លាក់ខ្ពស់។ ‘Drel’ គឺជាគ្រាប់បែកដែលមានទំងន់៥៤០គីឡូក្រាមនិងមានក្បាលគ្រាប់ចំនួន១៥៕
