យោធាប៉ារ៉ាកម្ទេចចោលកន្លែងលាក់ខ្លួន៣កន្លែង និងនៅមន្ទីរពិសោធន៍ផលិតគ្រាប់បែករបស់ពួក IS ក្នុងខេត្តឌីយ៉ាឡា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៨

អ្នកនាំពាក្យកងកម្លាំងប្រមូលផ្តុំប្រជាជននិយាយថាយោធាប៉ារ៉ាបានបំផ្លាញកន្លែងលាក់ខ្លួន៣កន្លែង និងមន្ទីរពិសោធន៍ផលិតគ្រាប់បែករបស់ពួក IS កាលពីថ្ងៃចន្ទនេះនៅអ៊ីរ៉ាក់ក្នុងអំឡុងពេលប្រតិបត្តិការយោធាមួយស្ថិតនៅខេត្តឌីយ៉ាឡា។ ថ្លែងទៅកាន់សារព័ត៌មាន Alghad Press កាលពីថ្ងៃចន្ទនេះលោក Hussien al-Hussieni អ្នកនាំពាក្យកងវរសេនាតូចទី២៣បាននិយាយថាកងកម្លាំងរបស់កងពលតូចដែលបានចូលរួមក្នុងប្រតិបត្តិការយោធាខេត្តឌីយ៉ាឡាបានបំផ្លាញទីជម្រករដ្ឋអ៊ីស្លាមចំនួន៣ និងមន្ទីរពិសោធន៍ដែលបានប្រើប្រាស់ដោយក្រុមភេរវករសម្រាប់ផលិតគ្រាប់បែកស្ថិតនៅក្នុងតំបន់ Hawi al-Azim ភាគខាងជើងនៃខេត្តនេះ។ កងកម្លាំងយោធាក៏បានរឹបអូសកាំភ្លើងយន្ដ និងរុះរើឧបករណ៍គ្រឿងផ្ទុះជាច្រើនផងដែរ៕

Diyala 09-01-18.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here