រកឃើញឆ្អឹងស្ត្រី២០នាក់ដែលរងការធ្វើទារុណកម្ម និងប្រហារជីវិតដោយពួក IS នៅក្នុងផ្នូរដ៏ធំមួយក្នុងរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៨

ប្រភពរបស់ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទនេះថាផ្នូរដ៏ធំមួយដែលមានឆ្អឹងមនុស្សស្រីដែលគេធ្វើទារុណកម្មត្រូវបានគេរកឃើញនៅភាគខាងលិចនៃរាជធានីម៉ូស៊ូល។ វរសេនីយឯក Omar al-Hajjar បានប្រាប់សារព័ត៌មាន DPA ថាឆ្អឹងរបស់ស្ត្រីទាំង២០នាក់បានរកឃើញនៅខាងក្នុងផ្នូរដ៏ធំមួយខណៈដែលគេកំពុងយកកំទេចកំទីចេញនៅក្នុងផ្នូរនេះ។ យោងតាមលោក al-Hajjar បានឲ្យដឹងថាជនរងគ្រោះត្រូវបានសម្លាប់ដោយពួក IS ខណៈពួកគេព្យាយាមរត់គេចខ្លួនទៅកាន់ភាគខាងកើតទីក្រុងនេះក្នុងអំឡុងពេលវាយរំដោះកាលពីឆ្នាំមុន។ លោក al-Hajjar បានឲ្យដឹងទៀតថាកងសន្ដិសុខបានស្រាវជ្រាវលើសាកសពទាំងអស់នោះជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់ពួកគេ។ សាកសពទាំងនោះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យក្នុងរាជធានីម៉ូស៊ូលដើម្បីធ្វើបត្យាប័នទៅកាន់សាច់ញាតិរបស់ពួកគេ។ គួររំលឹកថាកាលពីសប្តាហ៍មុនលោក MP Farah al-Siraj សមាជិកសភាអ៊ីរ៉ាក់បាននិយាយថាសាកសពប្រហែល៤,០០០ នាក់នៅតែស្ថិតនៅក្រោមកំទេចកំទីក្នុងរាជធានីម៉ូស៊ុល។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi បានប្រកាសកាលពីខែកក្កដាកន្លងមកនេះថាបានយកឈ្នះលើក្រុមសកម្មប្រយុទ្ធ IS ដែលបានកាន់កាប់លើទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤។ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណជា២៥,០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការនេះ៕

Mosul 09-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here