ប្រទេសរុស្ស៊ីស្វាគមន៍ទំនាក់ទំនងផ្ទាល់រវាងកូរ៉េខាងជើង និងខាងត្បូង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨

វិមានក្រឹមឡាំងស្វាគមន៍ចំពោះកិច្ចសន្ទនាដោយផ្ទាល់រវាងតំណាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងនេះបើយោងតាមប្រភពអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov និយាយនៅថ្ងៃអង្គារ។ លោកធ្វើសេចក្តីអត្ថាធិប្បាយអំពីការចាប់ផ្តើមជុំដំបូងនៃការសន្ទនាស្តីពីការផ្សះផ្សារទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល។ លោក Peskov និយាយថាលោកសូមស្វាគមន៍ទំនាក់ទំនងផ្ទាល់រវាងតំណាងរបស់ប្រទេសកូរ៉េទាំង២។ លោក Peskov បន្ថែមថាប្រធានាធិបតីលោក Vladimir Putin និយាយម្តងហើយម្តងទៀតចំពោះការបង្កើតលក្ខខណ្ឌចាំបាច់ក្នុងការស្តារកិច្ចពិភាក្សានេះឡើងវិញ ហើយលោកសង្កត់ធ្ងន់ថាកិច្ចពិភាក្សានេះជាកត្តាចាំបាច់ណាស់ដើម្បីបញ្ឈប់សកម្មភាពណាមួយ៕

Russia 10-01-18.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here