ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨
ប្រធានាធិបតីប្រទេសទួរគី លោក Recep Tayyip Erdogan និយាយនៅថ្ងៃអង្គារថាយោធាទួរគីនឹងបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ Afrin និង Manbij ជិតព្រំដែនរបស់ប្រទេសស៊ីរី ភាគខាងជើង។ លោកធ្វើសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយទៅកាន់សភាគណបក្ស AK របស់លោក។ នៅឆ្នាំ២០១៦ក្រុង Ankara បើកប្រតិបត្តិការនៅតំបន់ Euphrates ក្បែរព្រំដែនរបស់ខ្លួន។ ប្រទេសទួរគីនិយាយថាកិច្ចប្រតិបត្តិការនេះមានគោលដៅសំខាន់ដើម្បីលុបបំបាត់អំពើរភេរវកម្មរបស់រដ្ឋអ៊ីស្លាម (IS អតីត ISIS) និងយុទ្ធជនឃើដនៅស៊ីរី៕