ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨
មេដឹកនាំកំពូលអ៊ីរ៉ង់មានប្រសាសន៍នៅថ្ងៃអង្គារថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបរាជ័យក្នុងការបង្ក្រាបការបះប៉ោរក្នុងទីក្រុងតេរ៉ង់ដោយបាតុករបង្កើតភាពចលាចលឥតឈប់ឈរអំឡុងពេលធ្វើបាតុកម្មនេះបើយោងតាមប្រភពបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ។ ក្រុមបាតុករធ្វើបាតុកម្ម ដើម្បីរិះគន់ស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយនៅអ៊ីរ៉ង់ ហើយវារីករាលដាលដល់ច្រើនជាង៨០ទីក្រុងគិតចាប់តាំងពីចុងខែធ្នូមក ហើយយ៉ាងហោចណាស់មានមនុស្ស២១នាក់ស្លាប់ពីការទង្គិចគ្នាក្នុងពេលធ្វើបាតុកម្ម៕
