ប្រទេសអាឡឺម៉ងកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លើករណីចារកម្មប្រឆាំងអ៊ីស្រាអែល

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨

ប្រទេសអាឡឺម៉ង់និយាយនៅថ្ងៃអង្គារថាបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ដើម្បីរិះគន់លើទីក្រុងតេរ៉ង់ប្រឆាំងនឹងអំពើរចារកម្មលើបុគ្គល និងក្រុមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអ៊ីស្រាអែល។ ការកោះហៅនេះកើតឡើងក្រោយពេលទោសបុរសជនជាតិប៉ាគីស្ថានពីបទធ្វើចារកម្មក្នុងប្រទេសអាឡឺម៉ង់ឱ្យប្រទេសអ៊ីរ៉ង់។ លោក Mustufa Haidar Syed-Naqfi ត្រូវផ្តន្ទាទោសពីបទប្រមូលព័ត៌មានសម្ងាត់លើលោក Reinhold Robbe អតីតប្រមុខសមាគមមិត្តភាពអាឡឺម៉ង់ និងអ៊ីស្រាអែល (និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច ប្រទេសអ៊ីស្រាអែល និងប្រទេសបារាំងនៅក្រុងប៉ារីសសម្រាប់ក្រុមឆ្មាំបដិវត្តវប្រជាជនអ៊ីរ៉ង់)។ ក្រសួងការបរទេសកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ដោយធ្វើការចោទប្រកាន់យ៉ាងខ្លាំង។ ការកោះហៅឲ្យមានកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ប៉ុន្តែគេមិនបង្ហាញព័ត៌មានក្នុងកិច្ចប្រជុំរហូតដល់ពេលនេះ។ លោក Philipp Ackermann នាយកស្តីទីនៃក្រសួងសេដ្ឋកិច្ចនៃក្រសួង ការបរទេសរាយការណ៍ថាលោកប្រាប់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ថាលោកមិនអាចមានភាពអត់ធ្មត់ចំពោះសកម្មភាពចារកម្មបែបនេះ និងមិនអាចទទួលយកបានទាំងស្រុងនោះទេ៕

Iran 10-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here